រំភើបជំនួស ! តារាចម្រៀង​ជើងចាស់សម្លេង​ស្អកលោក សាន​ ផានិត ត្រូ​វបាន​សម្តេច​បាន​សួរថា…?

ភ្នំពេញ ៖​ តារាចម្រៀងសម្លេងស្អក​ ទឹកដមសំនៀងពិរោះ​ លោក​ សាន​ ផានិត​ កាលពីពេលកន្លងទៅនេះ​ បានបង្ហាញ​វត្តមាន​ នៅក្នុងកម្មវិធី​ “ចម្រៀងគ្រួសារខ្មែរ” របស់​លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ​ ដោយលោកបានបកស្រាយចម្រៀងជាច្រើនបទ​ តាមរយៈកម្មវិធី​ ធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង។ នៅក្នុងនោះសម្តេចតេជោ​ ក៏បានឆ្លៀតពេលមមាញឹក​ ពីការងារឆ្លៀតទស្សនាកម្មវិធី​ ហើយក៏បានសួទៅកាន់​ លោក​ សាន​ ផានិត​ ថាបាត់មុខទៅណាយូម្ល៉េះ?

តាមរយៈសារសម្តេច​តេជោ​ បាន​ Comment សួទៅ​ តារាចម្រៀង​ សាន​ ផានិត​ ថា​ “សាន​ ផានិត​ ទៅសម្ងំនៅឯណា​ ទើបបាត់មុខយូម្ល៉េះ?”។ គ្រាន់តែបានឃើញសារនេះភ្លាម​ បានធ្វើឲ្យលោក​សប្បាយចិត្ត​ ឆ្លើយតបទៅសម្តេចតេជោ​ វិញភ្លាមៗ​ ទាក់ទងនិងមូលហេតុដែល​ឃ្លាតឆ្ងាយពីសិល្បៈផងដែរ។

អ្វីដែលធ្វើឲ្យតារាចម្រៀង​ លោក​ សាន​ ផានិត​ មិនអស់ចិត្តនោះគឺ​ លោកបានបង្ហោះសារ​អួតពីអារម្មណ៍ពិតថា​ “ជំរាបសួរបងប្អូនជនរួមជាតិ តើអ្នកយល់អារម្មណ៍១មួយនះទេ? មួយជីវិតខ្ញុំកើតមកស្រលាញ់ និងបូជាដើម្បីសិល្បៈបានអស់ចិត្តហើយ”។

តាមរយៈសាររបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បែបនេះ​ បានសរបញ្ជាក់ឲ្យឃេីញថា​ ទោះបីសម្តេចរវល់ការងារតែសម្តេចមិនដែលភ្លេច​ អ្នកសិល្បៈ​ ឬសុខទុកប្រជាជននោះទេ​ ពោលសម្តេចតែងតែសាកសួសុខទុកអ្នកសិល្បៈ​ ជាប់និច្ច៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *