Donald Trump ​៖ ​ពេល​ខ្លះ​​ការ​ចាញ់​ក្នុង​សមរភូមិ​មួយ​ ​ជួយ​ឲ្យ​អ្នក​រក​ឃើញ​វិធី​ឈ្នះ​សង្គ្រាម​ទាំង​មូល

ពេលខ្លះ ការចាញ់ក្នុងសមរភូមិមួយ ជួយឲ្យអ្នករកឃើញវិធីក្នុងការយកឈ្នះសង្គ្រាមទាំងមូលបាន។ នេះគឺជាការលើកឡើងរបស់លោក Donald Trump ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងទៅ។

ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ការបរាជ័យគឺជារឿងជៀសមិនផុត ហើយអ្វីដែលសំខាន់ទៀតនោះ វាអាចជាប្រយោជន៍យ៉ាងធំធេងសម្រាប់យើង ក្នុងការបង្កើតភាពជោគជ័យដ៏អស្ចារ្យនៅពេលបន្ទាប់ ព្រោះថា ការបរាជ័យនោះនឹងផ្ដល់មេរៀនសំខាន់ៗដែលពិបាកនឹងស្វែងរកខ្លាំងណាស់។

ដូច្នេះហើយ បើជួបការបរាជ័យ កុំអស់សង្ឃឹមឲ្យសោះ តែត្រូវព្យាយាមសិក្សា និង រៀនសូត្រពីវាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែរឹងមាំជាងមុន រហូតសម្រេចតាមក្តីប្រាថ្នារបស់យើង៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *