បាក់ដើមឈើសង្កត់លើ ស្លាប់ស្ត្រីម្នាក់ នៅស្រុកឆែប ខេត្តព្រះវិហារ

ព្រះវិហារ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារដើមឈើរលំសង្កត់ពីលើ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្តុល ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ឯក​ ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានថ្លែងប្រាប់ឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធជនរងគ្រោះ បានទៅដេកនៅចំការប្រហែល៦ថ្ងៃហើយ ដើម្បីដុតគល់ឈើនៅក្នុងចំការឲ្យស្អាត សម្រាប់ភ្ជួរដីដាំដំណាំ។ ប៉ុន្តៃចៃដន្យត្រូវដើមឈើរលំសង្កត់ពីលើប្រពន្ធចំក្បាល និងកស្លាប់ភ្លាមៗ ដោយឡែកប្តីមិនមានរងគ្រោះថ្នាក់អ្វីទេ ដោយសារនៅឆ្ងាយពីប្រពន្ធ។

លោកអធិការស្រុកឆែប បានឲ្យដឹងទៀតថា ជនរងគ្រោះជាប្រពន្ធដែលស្លាប់មានឈ្មោះ សូ រោន អាយុ៥៧ឆ្នាំ ចំណែក​ប្តីមានឈ្មោះ ស ផាន អាយុ៦៦ឆ្នាំ រស់នៅភូមិឃុំខាងលើ៕

Author: Virak Tep

Leave a Reply

Your email address will not be published. Required fields are marked *