Posted in បទល្មើសសង្គម ព័ត៌មានជាតិ

នុះរឿង​ធំហើយ ! មេបញ្ជាការ​យោធ​ភូមិភាគពិសេស​ សូមមិនទទួលស្គាល់​អំពើរ​ទុច្ចរិត​របស់​យោធា២នាក់ ដែល​បាន​ប្រើ​សិទ្ធអំណាច​របស់ខ្លួន​រំលោភ​យកដីធ្លី​ប្រជាពលរដ្ឋ​ជាង​៣០០ហិច​តា​

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​មានការរំលោភ​យកដីធ្លី​ពីសំណាក់​មន្ត្រីយោធារ​មាន​អំណាច​២នាក់ ទៅលើ​ប្រជាពលរដ្ឋចំនួន​៤៦គ្រួសារ​យកដីពួកគាត់​អស់ចំនួន​៣០០ហិចតា ដែលធ្វើ​ឲ្យពួកគាត់កើតទុកមិនសុខចិត្តទាល់តែសោះ បានដាក់ពាក្យ​បណ្តឹង​មន្ត្រីយោធា​ទាំង​២នាក់នោះ ទៅកាន់តុលាការដើម្បី​ចាត់ការ​តាមច្បាប់ទៀត​ផង។

Continue Reading...
Posted in បទល្មើសសង្គម ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រងគ្រោះដោយ​ការ​វាយបំផ្លាញ​​ផ្ទះយកដីពីក្រុម​ហ៊ុន​ចិន​​​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ មិនទាន់ទទួលបាន​ការដោះស្រាយណាមួយ​ពីលោក គួច ចំរើន​ ចៅហ្វាយខេត្តព្រះសីហនុនៅឡើយ​ទេ

ព្រះសីហនុ ៖ រឿ​ង​រ៉ា​វ​ដ៏អយុត្តិធម៌បំផុត​​សម្រាប់ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុងភូមិ​ស្មាច់ដែង​ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូ​វបាន​ក្រុម​ហ៊ុន​ចិន (អេ.វើ.គ្រីន) ហ៊ានប្រើ​សិទ្ធ​​បញ្ជា​សមត្ថកិច្ច​​ និង​អាជ្ញាធ​រមូលដ្ឋានស្រុកឲ្យ​យក​គ្រឿង​ចក្រ​ មក​បំផ្លាញ​ផ្ទះ និង​ដំណាំ​​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើនតែម្តង​។

Continue Reading...
Posted in បទល្មើសសង្គម ព័ត៌មានជាតិ

ទីតាំង​ស្តុកឈើប្រណិត​​អត់ច្បាប់២ទីតាំង​ក្នុង​ខេត្តរតនគិរី ត្រូវ​បាន​កម្លាំង​ចម្រុះ​បើកកិច្ច​ប្រតិបត្តិការ​ចុះបង្ក្រាប​

រតនគិរី ៖ កាលពីថ្ងៃទី​១០​ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំង​ចម្រុះ​ខេត្តរតនគិរី បាន​បើកិច្ច​ប្រតិបត្តិការ​ក្នុង​ការ​បង្ក្រាប​ទីតាំង​ស្តុកឈើ​​ប្រណិត​២ទីតាំង​ ក្រោ​មការដឹកនាំ​ពី​លោក នូវ ដារ៉ា ស្នងការរងនគរបាលខេត្តរតនគិរី និង​សម្រប​សម្រួល​ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​។

Continue Reading...
Posted in បទល្មើសសង្គម

ទីតាំងទូហ្គេមបាញ់ត្រីអនឡាញនៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី បើកលេងយ៉ាងគឃ្លើនយ៉ាងបំពានច្បាប់រដ្ឋាភិបាល

ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន កន្លែងបើកហ្គេមបាញ់ត្រីអនឡាញកំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅទីតាំងជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយជ្រកក្រោមស្លាកមណ្ឌលកម្សាន្ត “វ៉ន់ដា”។

Continue Reading...
Posted in បទល្មើសសង្គម ព័ត៌មានជាតិ

ជនក្បត់ជាតិ​ទាំង​៩រូប មាន​ទាំងទណ្ឌិត​ សម រង្សី ត្រូវ​បាន​តុលាការ​ចេញដីការ​ឲ្យចាប់ខ្លួន​ ក្រោយ​​ប៉ុនប៉ងធ្វើរដ្ឋប្រហារ​

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​ បាន​ចេញ​ដីការ​ប្រកាស​បង្គាប់ឲ្យ​ចាប់ខ្លួន​ទណ្ឌិត​ សម រង្សី និង​បក្ខពួកទាំង​៨នាក់ទៀត ពាក់ព័ន្ធនឹងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារផ្តួល​រំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលបោះឆ្នោតគាំទ្រ​ដោយ​ប្រជាពលរដ្ឋ​។

Continue Reading...
Posted in បទល្មើសសង្គម

កម្លាំង​សមត្ថកិច្ច​​ចាប់ខ្លួន​បាន​ហើយ​ជនដៃដល់ទាំង​២នាក់ ដែលបាន​ឆក់ជន​ជាតិ​ចិន​បណ្តាល​ឲ្យធ្លាក់ស្លាប់​ពីលើកង់បី

ភ្នំពេញ ៖ ចោ​រឆក់២នាក់​ដែលតែង​តែ​ឆក់កាបូប​នៅក្នុង​រាជធានីភ្នំពេញ និង​បាន​ឆក់​ជនជាតិ​ចិន​ បណ្តាល​ឲ្យធ្លាក់​ស្លាប់​ពីលើកង់បី កាលពីថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៩នេះកន្លងទៅនេះ ត្រង់​ចំណុច​សង្កាត់​ទួលស្វាយព្រៃ ខណ្ឌបឹងកេង​កង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌបឹងកេង​កងចាប់ខ្លួន​បាន​ហើយ​។

Continue Reading...
Posted in បទល្មើសសង្គម ព័ត៌មានជាតិ

តុលាការខេត្តសៀមរាបកាត់ក្តីដោយយុត្តិធម៌ជូនពលរដ្ឋក្រីក្រក្រោយពីការរំលោភយកដីពីឈ្មួញទ្រី សុខ អ៊ីម ប៉ុន្តែមិនទាន់អនុវត្តតាមសាលដីការសម្រេចនោះទេ

សៀមរាប ៖ ប្រជាពលរដ្ឋក្រីក្ររស់នៅភូមិថ្នល់ ឃុំគោកធ្លកលើ និងភូមិបឹងធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលយុត្តិធម៌ពិតប្រាកដពីតុលាការខេត្តសៀមរាប ក្រោយមានការរំលោភយកដីធ្លីពួកគាត់ពីសំណាក់​​​ស្ដ្រីជើងខ្លាំង ទ្រី សុខអ៊ីម (ចែហ្គិច) ចំនួន ៧២៤.៣៤៤ម៉ែត្រការ៉េ ប៉ុន្តែក្តីសង្ឃឹមរបស់ពួករងចាំតែការអនុវត្ត​របស់អាជ្ញាសាលាខេត្តសៀមរាបតែប៉ុណ្ណោះ។

Continue Reading...
Posted in បទល្មើសសង្គម

ក្រោយ​ការចាប់​រថយន្ត​ក្រុង​បូព៌ាអាស៊ី ដែល​ដឹកជញ្ជូន​សត្វព្រៃ​ជាង​​២០០គីឡូក្រាម តើសមត្ថកិច្ច​​មានចំណាត់ការ​បន្តយ៉ាង​ណាចំពោះក្រុម​ហ៊ុន?

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ ក្រោម​ការ​សម្រប​សម្រួល​នីតិវិធីច្បាប់​ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តកំពង់ធំ បានបង្ក្រាប​រថយន្ត​របស់ក្រុមហ៊ុនបូព៌ាអាស៊ី ដែល​បាន​ដឹកជញ្ជូន​សត្វព្រៃជាង​២០០គីឡូក្រាម​ ស្ថិតនៅត្រង់ចំណុច​ភូមិ​ស្លាកក្រាញ់ ឃុំ​​សំព្រោជ ស្រុកស្ទោង។

Continue Reading...
Posted in បទល្មើសសង្គម

កម្លាំង​សមត្ថកិច្ចអធិការដ្ឋានខណ្ឌដូនពេញ ​ប្រតិបត្តិការ​ក្តៅគគុក​បង្ក្រាបទីតាំង​កត់ឆ្នោត​ខុសច្បាប់​មួយ​កន្លែង​យីហោ​ K38

ភ្នំពេញ ៖ ស្ងាត់ៗកម្លាំង​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមបទបញ្ជា​ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បាន​ប្រតិបត្តិការ​បង្ក្រាបទីតាំង​កត់ឆ្នោតខុសច្បាប់វៀតណាមមួយកន្លែង​ ដែលស្ថិតនៅ​ត្រង់​ផ្ទះលេខ​០៦ ផ្លូវ​លេខ​៤៧z ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

Continue Reading...
Posted in បទល្មើសសង្គម

កម្លាំង​សមត្ថកិច្ច​​ចាប់ខ្លួន​បាន​ហើយ​ជនដៃដល់ទាំង​២នាក់ ដែលបាន​ឆក់ជន​ជាតិ​ចិន​បណ្តាល​ឲ្យធ្លាក់ស្លាប់​ពីលើកង់បី

ភ្នំពេញ ៖ ចោ​រឆក់២នាក់​ដែលតែង​តែ​ឆក់កាបូប​នៅក្នុង​រាជធានីភ្នំពេញ និង​បាន​ឆក់​ជនជាតិ​ចិន​ បណ្តាល​ឲ្យធ្លាក់​ស្លាប់​ពីលើកង់បី កាលពីថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៩នេះកន្លងទៅនេះ ត្រង់​ចំណុច​សង្កាត់​ទួលស្វាយព្រៃ ខណ្ឌបឹងកេង​កង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌបឹងកេង​កងចាប់ខ្លួន​បាន​ហើយ​។

Continue Reading...