Posted in ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ក្រើ​នរំលឹកដល់យុវជនកុំឲ្យជឿ សម រង្សី ជា​ជនក្បត់​ជាតិ​សន្តាន​ និង​បក្ខពួក ព្រោះមហិច្ឆតា​ចង់បាន​អំណា​ច ហ៊ាន​ប្រមាថ​ដល់អង្គព្រះមហាក្សត្រ​

ឧត្ដរមានជ័យ ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ​មូលដ្ឋានខេត្តឧត្តមានជ័យ បាន​អញ្ជើញ​ជាអធិបតីភាពសំណេះសំណាល និង​ប្រគល់រង្វាន់​លើក​ទឹកចិត្តដល់សិស្ស​ ដែលទើបប្រឡង​ជាប់​បាក់ឌុប​ ចំនួន​៣៥៩នាក់ មកពីស្រុកត្រពាំង​ប្រាសាទ និង​ស្រុកអន្លង់វែង។

Continue Reading...
Posted in បទល្មើសសង្គម ព័ត៌មានជាតិ

តុលាការខេត្តសៀមរាបកាត់ក្តីដោយយុត្តិធម៌ជូនពលរដ្ឋក្រីក្រក្រោយពីការរំលោភយកដីពីឈ្មួញទ្រី សុខ អ៊ីម ប៉ុន្តែមិនទាន់អនុវត្តតាមសាលដីការសម្រេចនោះទេ

សៀមរាប ៖ ប្រជាពលរដ្ឋក្រីក្ររស់នៅភូមិថ្នល់ ឃុំគោកធ្លកលើ និងភូមិបឹងធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលយុត្តិធម៌ពិតប្រាកដពីតុលាការខេត្តសៀមរាប ក្រោយមានការរំលោភយកដីធ្លីពួកគាត់ពីសំណាក់​​​ស្ដ្រីជើងខ្លាំង ទ្រី សុខអ៊ីម (ចែហ្គិច) ចំនួន ៧២៤.៣៤៤ម៉ែត្រការ៉េ ប៉ុន្តែក្តីសង្ឃឹមរបស់ពួករងចាំតែការអនុវត្ត​របស់អាជ្ញាសាលាខេត្តសៀមរាបតែប៉ុណ្ណោះ។

Continue Reading...
Posted in បទល្មើសសង្គម

ក្រោយ​ការចាប់​រថយន្ត​ក្រុង​បូព៌ាអាស៊ី ដែល​ដឹកជញ្ជូន​សត្វព្រៃ​ជាង​​២០០គីឡូក្រាម តើសមត្ថកិច្ច​​មានចំណាត់ការ​បន្តយ៉ាង​ណាចំពោះក្រុម​ហ៊ុន?

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ ក្រោម​ការ​សម្រប​សម្រួល​នីតិវិធីច្បាប់​ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តកំពង់ធំ បានបង្ក្រាប​រថយន្ត​របស់ក្រុមហ៊ុនបូព៌ាអាស៊ី ដែល​បាន​ដឹកជញ្ជូន​សត្វព្រៃជាង​២០០គីឡូក្រាម​ ស្ថិតនៅត្រង់ចំណុច​ភូមិ​ស្លាកក្រាញ់ ឃុំ​​សំព្រោជ ស្រុកស្ទោង។

Continue Reading...
Posted in បទល្មើសសង្គម

កម្លាំង​សមត្ថកិច្ចអធិការដ្ឋានខណ្ឌដូនពេញ ​ប្រតិបត្តិការ​ក្តៅគគុក​បង្ក្រាបទីតាំង​កត់ឆ្នោត​ខុសច្បាប់​មួយ​កន្លែង​យីហោ​ K38

ភ្នំពេញ ៖ ស្ងាត់ៗកម្លាំង​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមបទបញ្ជា​ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បាន​ប្រតិបត្តិការ​បង្ក្រាបទីតាំង​កត់ឆ្នោតខុសច្បាប់វៀតណាមមួយកន្លែង​ ដែលស្ថិតនៅ​ត្រង់​ផ្ទះលេខ​០៦ ផ្លូវ​លេខ​៤៧z ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

Continue Reading...
Posted in ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ មិន​ទាន់​ចាត់វិធានការតាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​បោះចោល​សម្រាលនៅទីសាធារណៈ

ប៉ោយប៉ែត​ ៖ បច្ចុប្បន្នក្រុងប៉ោយ​ប៉ែត​សំបូរទៅដោយ​ភ្ញៀវជាតិ និង​អន្តរជាតិ​ ដែលបានចូលទៅដើរកម្សន្តនៅទីនោះ ប៉ុន្តែ​បញ្ហា​សម្រាម​នៅទីសាធារណៈនៅតែកើនឡើង​ច្រើន​ទ្វេរដង ប្រភព​សម្រាមទាំងនោះ​ បានធ្វើ​ឲ្យ​ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ និង​អ្នកធ្វើដំណើរយ៉ាង​ខ្លាំង​។

Continue Reading...
Posted in សន្តិសុខសង្គម

កម្លាំង​ជំនាញ​បាន​ប្រទះឃើញ​សព​ជនរងគ្រោះ ដែលបាន​បាត់ខ្លួន​ក្នុងករណី​បាក់ដីភ្នំសង្កត់​នៅព្រំដែន​កម្ពុជា-ថៃហើយ

បាត់ដំបង ៖ ក្រោយ​ប្រតិបត្តិការ​ស្វែង​រក​យ៉ាង​យកចិត្តទុកដាក់ជាទីបំផុត​ នៅល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញ​បាន​ប្រទះឃើញសព​ជនរងគ្រោះ​ ដែលបាន​បាត់ខ្លួន​ក្នុងករណី​បាក់ដីភ្នំ​សង្កត់​នៅចំណុច​ព្រំដែន​កម្ពុជា-ថៃ ច្រកពាម​តា ខេត្ត​បាត់ដំបង​ រួចហើយ​។

Continue Reading...
Posted in ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ស្នើដល់ស្ថាប័នពាក់ព័ន្ធ​ សូមចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះ​ស្មៀនគោកធ្លកលើ​ ដែលមានការពាក់ព័ន្ធជាមួយឈ្មួញឃុបឃិត​យកដីរដ្ឋ​ និង​ដីប្រជាពលរដ្ឋ​

សៀមរាប ៖ ដីប្រជាពលរដ្ឋ​ជាង​២០ហិកតា និង​ដីព្រៃរបស់រដ្ឋជាង​១០០ហិកតា ដែល​ស្ថិតនៅ​ក្នុង​ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូ​វបាន​លោកស្មៀនឃុំគោកធ្លកលើ ប្រើល្បិច​ដ៏ខ្មៅងងិតរបស់ខ្លួន​ឃុប​ឃិតគ្នាជាមួយ​ឈ្មួញឈ្មោះ ណោ ថុង យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន​យ៉ាង​គឃ្លើនតែម្តង ខណៈពលរដ្ឋ​កំពុងតែទឹកភ្នែក​។

Continue Reading...
Posted in ព័ត៌មានជាតិ

ក្រោយឈ្មួញមានអំណាចប្រើគ្រឿងចក្រឈូសឆាយយកដៃរព្រែកទឹកឈូ បានត្រឹមអភិបាលខេត្តកំពត​ដឹកនាំមន្ត្រីជំនាញ​ចុះពិនិត្យ​តែប៉ុណ្ណោះ

កំពត ៖ ជារឿងដែលធ្វេសប្រហេសបំផុតរបស់អភិបាលស្រុកទឹកឈូ ដែលបានបណ្ដោយឲ្យឈ្មួញមានអំណាចប្រើគ្រឿងចក្រឈូសឆាយដីដៃរព្រែកទឹកឈូយ៉ាងគឃ្លើនបំផុត ស្ថិតនៅត្រង់ចំណុចស្ពានក្បាលរមាស ភូមិត្រពាំងធំ​ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

Continue Reading...
Posted in សន្តិសុខសង្គម

ស្ត្រីម្នាក់ផឹកស្រាឡើង​ស្រវឹង​លុះផឹកច្រើនពេក ទាស់សម្តីគ្នា​ជាមួយ​ប្តី​ក៏ទាញកាំបិតមក​ចាក់ធ្លាយពោះទុកជាការកម្សាន្ត

ពោធិ៍សាត់ ៖ កាលពីល្ងាច​ម៉ោង​០៤និង​៣០នាទីល្ងាច ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ត្រីម្នាក់​បាន​ផឹកស្រាឡើង​ស្រវឹង​​ក៏បាន​ទាស់សម្តីគ្នា​ជាមួយប្តី​ ស្រាប់តែស្ត្រីជើងខ្លាំង​រូបនេះ បាន​ទាញកាំបិត​មក​ចាក់​ប្តី​របស់ខ្លួន បណ្តាល​ឲ្យធ្លាយពោះវៀន​ចេញមកក្រៅ​គួរ​ឲ្យរន្ធត់ខ្លាំង​ណាស់។

Continue Reading...
Posted in ព័ត៌មានជាតិ

កម្លាំង​កងរាជអាវុធហត្ថ​ ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​បាកុង​ និង​ត្រាក់ទ័រ​៥គ្រឿង​ នៅខេត្តពោធិ៍សាត់​រួចកម្ទេចចោល​

ពោធិ៍សាត់ ៖ នាថ្ងៃទី០៩-១០-១១ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការជា​មួយ​កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានបន្តប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្ត​បាកុង​ចំនួន៣គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿងទៀត ដែលក្រុមឧក្រិដ្ឋជនយកទៅលាក់ទុក ដើម្បីបម្រើជាមធ្យោបាយដឹកឈើ និងឈូសឆាយដីព្រៃ។

Continue Reading...